
ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការស្រាវជ្រាវប្រតិបត្តិ» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC)
នាថ្ងៃពុធ ២រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២ រសៀល នៅសាលាពហុបំណង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ…
នាថ្ងៃពុធ ២រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២ រសៀល នៅសាលាពហុបំណង វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការស្រាវជ្រាវប្រតិបត្តិ» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ ថ្ងៃទី២៥ ខែមថុនា ឆ្នាំ២០២៦ កន្លងទៅនេះ។ វគ្គបណ្តុះបណ្តាលនេះ ដឹកនាំដោយលោក បណ្ឌិត Kevin Deitle (English Language Fellow) មកពីដេប៉ាតឺម៉ង់ភាសា និងសម្របសម្រួលដោយគ្រូឧទ្ទេសនៃដេប៉ាតឺម៉ង់ស្រាវជ្រាវអប់រំ និងបណ្ណាល័យ។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដោយឆ្លងកាត់ការសិក្សា និងការអនុវត្តផ្ទាល់ចំនួន ៦ វគ្គសំខាន់ៗ រួមមាន៖
- វគ្គទី១៖ ទិដ្ឋភាពទូទៅនៃការស្រាវជ្រាវប្រតិបត្តិ និងការជ្រើសរើសប្រធានបទស្រាវជ្រាវ
- វគ្គទី២៖ ការសរសេររំលឹកទ្រឹស្ដី
- វគ្គទី៣៖ ការរៀបចំគម្រោងស្រាវជ្រាវ ៣ ជំពូកដំបូង
- វគ្គទី៤៖ ការធ្វើដើមគ្រា និងចុងគ្រា
- វគ្គទី៥៖ ការវិភាគទិន្នន័យតាមវិធីសាស្ត្រ Dependent t-test
- វគ្គទី៦៖ ការសរសេររបាយការណ៍ស្រាវជ្រាវទាំង ៥ ជំពូក
វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែជាឱកាសក្នុងការផ្តល់នូវចំណេះដឹង ជំនាញនិងបច្ចេកទេសស្រាវជ្រាវថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងសមត្ថភាពផ្នែកសិក្សាស្រាវជ្រាវយ៉ាងរឹងមាំដល់សិក្ខាកាមគ្រប់រូប ក្នុងគោលដៅរួមចំណែកលើកកម្ពស់គុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលគ្រូបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព និងឧត្តមភាព។









