
ជំនាញជាងកំបោរ
by ក្រសួងអប់រំ យុវជន និងកីឡា
What is this book about?
ឯកសារនេះជាម៉ូឌុលបំណិនជីវិតស្ដីពី «ជំនាញជាងកំបោរ» សម្រាប់មធ្យមសិក្សាបឋមភូមិ ក្រោមគម្រោងកែលម្អអប់រំកម្រិតមូលដ្ឋាននៅកម្ពុជា ដែលរៀបចំដោយអង្គការអប់រំពិភពលោក សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ហើយឧបត្ថម្ភថវិកាដោយទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍអន្តរជាតិ (USAID)។ ម៉ូឌុលមាន ១០ មេរៀន ដែលមេរៀនមួយៗមានរយៈពេល ២ ម៉ោង ចាប់ពីការត្រៀមឧបករណ៍ របៀបធ្វើរន្ទាឈើ សម្ភារៈជាងកំបោរ ការលាយបាយអ ការចាក់ធ្នឹមបាត និងសសរបេតុង ការរៀបឥដ្ឋដប់ និងឥដ្ឋម្ភៃ រហូតដល់ការបូកជញ្ជាំង។ មេរៀននីមួយៗចែកជា ៣ ផ្នែក ដោយចាប់ផ្ដើមពីសេចក្ដីផ្ដើមដែលភ្ជាប់ទៅនឹងចំណេះដឹងដែលសិស្សមានស្រាប់ បន្ទាប់មកជាសកម្មភាពសំខាន់ៗផ្អែកលើវិធីសាស្ត្របង្រៀនបែបការងារគម្រោង ព្រមទាំងមានសំណួរសម្រាប់សួរសិស្ស និងឯកសារចែកសិស្សសម្រាប់ពិភាក្សាក្រុមតូច។ គ្រូអាចប្រើម៉ូឌុលនេះដើម្បីដឹកនាំសិស្សឱ្យទទួលបានចំណេះដឹង និងបំណិនវិជ្ជាជីវៈងាយៗ ដែលអាចយកទៅប្រើក្នុងជីវភាពប្រចាំថ្ងៃ។ ឯកសារនេះអាចអាន និងទាញយកដោយឥតគិតថ្លៃ។
- Language
- Khmer
- Pages
- 57







