វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

PTEC Library

Phnom Penh Teacher Education College

Opening PTEC Library…កំពុងបើកបណ្ណាល័យ…
រំលងទៅមាតិកាចម្បង

អំពីបណ្ណាល័យ · About the Library

បណ្ណាល័យវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

Library, Phnom Penh Teacher Education College

ប្រភពចំណេះដឹង និងការស្រាវជ្រាវ សម្រាប់ឧត្តមភាពគរុកោសល្យសតវត្សទី២១

The Heart of Learning and Research for Excellence in 21st Century Teacher Education

ការណែនាំ

Introduction

ដេប៉ាតឺម៉ង់ស្រាវជ្រាវអប់រំ និងបណ្ណាល័យ ជាដេប៉ាតឺម៉ង់មួយក្នុងចំណោមដេប៉ាតឺម៉ង់ទាំង៧របស់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ដេប៉ាតឺម៉ង់ស្រាវជ្រាវអប់រំ និងបណ្ណាល័យចំណុះឱ្យមហាវិទ្យាល័យស្រាវជ្រាវគរុកោសល្យ។ ដេប៉ាតឺម៉ង់នេះជាសេនាធិការអប់រំស្នូលគាំទ្រការស្រាវជ្រាវអប់រំ និងសេវាបណ្ណាល័យកណ្ដាលដល់បុគ្គលិកអប់រំ គរុនិស្សិតសិក្សាស្រាវជ្រាវគ្រប់ទម្រង់។ ដើម្បីឱ្យសមស្របទៅតាមលក្ខខណ្ឌកំណត់នៃស្តង់ដាសាលាគរុកោសល្យគំរូ ដេប៉ាតឺម៉ង់បានបង្កើតឱ្យមានការបោះពុម្ពផ្សាយនិងគាំទ្រលើជំនាញរៀបចំឯកសារ ការបោះពុម្ពព្រឹត្តិបត្រស្រាវជ្រាវអប់រំ ដែលមានឈ្មោះថា «PTEC Library Press»។ រហូតដល់ឆ្នាំ២០២៥នេះ PTEC Library Press បានបោះពុម្ពស្នាដៃគ្រូឧទ្ទេសបានជាង៣០ចំណងជើង ឯកសារព្រឹត្តិបត្រអប់រំ ចំនួន៤ចំណងជើង និងផ្សព្វផ្សាយឯកសារឌីជីថលជាលក្ខណៈទូនិម្មិតបានជាច្រើនបន្ថែមទៀត។ PTEC Library Press នឹងព្យាយាមផ្សព្វផ្សាយឯកសារអប់រំ និងឯកសារទូទៅឱ្យកាន់តែសម្បូរបែបនិងទូលំទូលាយ សម្រាប់អ្នកអាន អ្នកស្រាវជ្រាវ គរុនិស្សិត និងសាធារណជនឱ្យបានកាន់តែប្រសើរឡើង៕

បេសកកម្ម

Mission

ខ្មែរ

បណ្ណាល័យវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ប្តេជ្ញាផ្តល់ធនធានព័ត៌មាន សេវាកម្មបណ្ណាល័យ និងបរិយាកាសសិក្សាប្រកបដោយគុណភាព ដើម្បីគាំទ្រការបង្រៀន និងរៀន ការស្រាវជ្រាវ និងនវានុវត្តន៍ សំដៅអភិវឌ្ឍគ្រូបង្រៀន និងអ្នកអប់រំប្រកបដោយសមត្ថភាព សីលធម៌ និងភាពជាអ្នកដឹកនាំក្នុងសតវត្សទី២១។

«ផ្តល់ប្រភពចំណេះដឹង សេវាកម្មព័ត៌មាន និងការគាំទ្រការស្រាវជ្រាវ ដើម្បីជំរុញឧត្តមភាពគរុកោសល្យក្នុងសតវត្សទី២១»

English

The Library of Phnom Penh Teacher Education College is committed to providing quality information resources, library services, and learning spaces that support teaching, learning, research, and innovation, with the goal of developing competent, ethical, and innovative educators and educational leaders for the 21st century.

វិស័យ

Vision

«ក្លាយជាបណ្ណាល័យគរុកោសល្យឈានមុខគេ ដែលជាមជ្ឈមណ្ឌលចំណេះដឹង ការស្រាវជ្រាវ និងនវានុវត្តន៍ សម្រាប់ការបណ្តុះបណ្តាលគ្រូបង្រៀនប្រកបដោយឧត្តមភាពក្នុងសតវត្សទី២១»

To become a leading teacher education library and a center of knowledge, research, and innovation that advances excellence in teaching, learning, and educational development in the 21st century.

គុណតម្លៃស្នូល

Core Values

គុណភាព

Quality

ចំណេះដឹង

Knowledge

សុចរិតភាព

Integrity

កិច្ចសហការ

Collaboration

នវានុវត្តន៍

Innovation

បរិយាបន្ន

Inclusion

សេវាកម្ម

Services

បណ្ណាល័យវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ផ្តល់សេវាកម្មខ្ចី-សងឯកសារ ការអាន និងសិក្សា សេវាព័ត៌មាន និងឯកសារយោង សេវាគាំទ្រការស្រាវជ្រាវ បណ្ណាល័យឌីជីថល បណ្តុះបណ្តាលជំនាញព័ត៌មាន និងបន្ទប់ប្រជុំ ដើម្បីគាំទ្រការបង្រៀន ការរៀនសូត្រ ការស្រាវជ្រាវ និងការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន និងអ្នកអប់រំក្នុងសតវត្សទី២១។