វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

PTEC Library

Phnom Penh Teacher Education College

Opening PTEC Library…កំពុងបើកបណ្ណាល័យ…
រំលងទៅមាតិកាចម្បង

គោលការណ៍ និងបទបញ្ជា

បទបញ្ជាបណ្ណាល័យLibrary Rules

អ្វីដែលអ្នកអាចខ្ចីបាន រយៈពេលប៉ុន្មាន និងអ្វីដែលបណ្ណាល័យរំពឹងពីអ្នកប្រើប្រាស់ទាំងអស់។

សង្ខេបការខ្ចីសៀវភៅ

ចំនួនខ្ចីម្ដង

5 ក្បាល

គរុសិស្ស និងគរុនិស្សិត

សៀវភៅជាភាសាខ្មែរ
14 ថ្ងៃ
សៀវភៅជាភាសាអង់គ្លេស
7 ថ្ងៃ

គ្រូឧទ្ទេស និងបុគ្គលិក

សៀវភៅទាំងអស់
30 ថ្ងៃ

បទបញ្ជាដែលអនុវត្តចំពោះអ្នក

សូមជ្រើសរើសក្រុមរបស់អ្នក ដើម្បីមើលបទបញ្ជាដែលពាក់ព័ន្ធ។

ចំនួនខ្ចីម្ដង
5 ក្បាល
សៀវភៅជាភាសាខ្មែរ
14 ថ្ងៃ
អាចខ្ចីបន្តបានតាមតម្រូវការ
សៀវភៅជាភាសាអង់គ្លេស
7 ថ្ងៃ
អាចខ្ចីបន្តបានមួយដង

បទបញ្ជាពេញលេញ

ផ្នែកនីមួយៗអាចបើកមើលអត្ថបទពេញលេញដែលបណ្ណាល័យបានផ្ដល់។

បទបញ្ជាទូទៅអ្នកចង់ប្រើ ឬខ្ចីសៀវភៅ ត្រូវសាកសួរព័ត៌មានពីបណ្ណារក្សជាមុនសិន
  • គរុសិស្ស គរុនិស្សិត គ្រូឧទ្ទេស និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ដែលមានបំណងចង់ប្រើប្រាស់ ឬខ្ចីសៀវភៅពីបណ្ណាល័យ ត្រូវសាកសួរព័ត៌មានពីបណ្ណារក្ស។

លក្ខខណ្ឌក្លាយជាសមាជិកត្រូវមានប័ណ្ណសមាជិក ដើម្បីចុះឈ្មោះក្នុងប្រព័ន្ធ PMB — ហាមឱ្យអ្នកដទៃប្រើប័ណ្ណរបស់ខ្លួន
  • បុគ្គលិក លោកគ្រូ អ្នកគ្រូ និងគរុនិស្សិត ត្រូវមានប័ណ្ណសមាជិកបណ្ណាល័យ ដើម្បីចុះឈ្មោះបញ្ចូលក្នុងប្រព័ន្ធ PMB របស់បណ្ណាល័យ។

  • មិនត្រូវផ្ដល់ប័ណ្ណនេះទៅឱ្យអ្នកដទៃប្រើប្រាស់ឡើយ។

ច្បាប់ខ្ចី និងសងសៀវភៅខ្ចីបានម្ដងចំនួន ៥ ក្បាល — គរុនិស្សិត ១៤/៧ ថ្ងៃ, គ្រូឧទ្ទេស និងបុគ្គលិក ៣០ ថ្ងៃ
  • គរុសិស្ស និងគរុនិស្សិត អាចខ្ចីម្ដងបានចំនួន ៥ ក្បាល៖ សៀវភៅជាភាសាខ្មែរ រយៈពេល ១៤ ថ្ងៃ និងអាចខ្ចីបន្តបានតាមតម្រូវការ។

  • សៀវភៅជាភាសាអង់គ្លេស រយៈពេល ៧ ថ្ងៃ និងអាចខ្ចីបន្តបានមួយដង។

  • គ្រូឧទ្ទេស និងបុគ្គលិកទាំងអស់ ខ្ចីម្ដងបានចំនួន ៥ ក្បាល រយៈពេល ៣០ ថ្ងៃ ចាប់តាំងពីថ្ងៃដែលបានខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យជាតិផ្សេងៗ។

សៀវភៅបាត់ ឬខូចខាតករណីខូចខាត ឬបាត់បង់ ត្រូវសងតម្លៃទ្វេដង ឬទិញសៀវភៅថ្មីសងមកវិញ
  • អ្នកខ្ចីសៀវភៅត្រូវថែរក្សាឱ្យបានល្អដូចសភាពដើម។

  • ក្នុងករណីមានការខូចខាត ឬបាត់បង់ អ្នកខ្ចីត្រូវចេញសងតម្លៃស្មើទ្វេដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។

ឯកសារមិនអនុញ្ញាតឱ្យខ្ចីចេញកម្រងឯកសារច្បាប់ វចនានុក្រម និងទស្សនាវដ្ដី មិនអនុញ្ញាតឱ្យខ្ចីយកចេញក្រៅ
  • កម្រងឯកសារច្បាប់ វចនានុក្រម ទស្សនាវដ្ដី និងសៀវភៅប្រភេទខ្លះ មិនអនុញ្ញាតឱ្យខ្ចីយកចេញក្រៅឡើយ។

  • បណ្ណារក្សមានសិទ្ធិឆែកឆេរអ្នកចេញចូលក្នុងបណ្ណាល័យ។

បទបញ្ជាសុជីវធម៌ក្នុងបណ្ណាល័យរក្សាភាពស្ងៀមស្ងាត់ បិទសំឡេងទូរស័ព្ទ ហាមជក់បារី បរិភោគអាហារ និងបោះចោលសម្រាម
  • ត្រូវបិទសម្លេងទូរស័ព្ទ និងរក្សាភាពស្ងៀមស្ងាត់។

  • ហាមជក់បារី ពិសារអាហារ និងភេសជ្ជៈ នៅក្នុងបណ្ណាល័យ។

  • ហាមចោលក្រដាស ឬសម្រាមផ្សេងៗ នៅក្នុងបណ្ណាល័យ និងបរិវេណបណ្ណាល័យ។

  • ហាមខាកស្ដោះនៅក្នុងបណ្ណាល័យ។

លក្ខខណ្ឌប្រើប្រាស់ E-Libraryធនធានឌីជីថលអាចប្រើប្រាស់បានតាមអនឡាញ ២៤ ម៉ោង តាមរយៈគេហទំព័ររបស់វិទ្យាស្ថាន
  • ចូលទៅកាន់គេហទំព័ររបស់វិទ្យាស្ថាន រួចជ្រើសរើសផ្នែកបណ្ណាល័យ។

នៅក្នុងបណ្ណាល័យ

អ្វីដែលបណ្ណាល័យស្នើសុំពីអ្នកប្រើប្រាស់ទាំងអស់នៅក្នុងបន្ទប់អាន។

  • សូមអនុវត្តបិទសំឡេងទូរស័ព្ទ
  • សូមអនុវត្តរក្សាភាពស្ងៀមស្ងាត់
  • មិនអនុញ្ញាតហាមជក់បារី
  • មិនអនុញ្ញាតហាមពិសារអាហារ និងភេសជ្ជៈ
  • មិនអនុញ្ញាតហាមបោះចោលសម្រាម
  • សូមអនុវត្តថែរក្សាឯកសារបណ្ណាល័យ
  • មិនអនុញ្ញាតហាមឱ្យអ្នកដទៃប្រើប័ណ្ណសមាជិករបស់ខ្លួន

ការផាកពិន័យ

អ្វីដែលកើតឡើងពេលឯកសារសងយឺត ខូចខាត ឬបាត់បង់។

  • សេចក្ដីជូនដំណឹង

    សងយឺតជាងកាលកំណត់

    ត្រូវបង់ប្រាក់ពិន័យតាមការកំណត់របស់បណ្ណាល័យ។

  • សេចក្ដីជូនដំណឹង

    សៀវភៅខូចខាត

    ត្រូវសងតម្លៃស្មើទ្វេដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។

  • សេចក្ដីជូនដំណឹង

    សៀវភៅបាត់បង់

    ត្រូវសងតម្លៃស្មើទ្វេដងនៃតម្លៃសៀវភៅ ឬទិញសៀវភៅថ្មីសងមកវិញ។

  • សេចក្ដីជូនដំណឹង

    មិនគោរពបទបញ្ជាបណ្ណាល័យ

    អ្នកគ្រប់គ្រងបណ្ណាល័យមានសិទ្ធិផ្អាកការឱ្យខ្ចីសៀវភៅពី ១ ឆមាស ទៅ ១ ឆ្នាំសិក្សា។

  • ការល្មើសធ្ងន់ធ្ងរ

    ប្រើប្រាស់ប័ណ្ណសមាជិកខុសគោលការណ៍

    ប័ណ្ណសមាជិកត្រូវប្រើដោយម្ចាស់ប័ណ្ណតែប៉ុណ្ណោះ។

  • ការល្មើសធ្ងន់ធ្ងរ

    លួច បន្លំ ឬហែកសន្លឹកសៀវភៅ

    ត្រូវទទួលទណ្ឌកម្មពីវិទ្យាស្ថានតាមប្រការ៨ នៃបទបញ្ជានេះ ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌជាយថាហេតុឡើយ។

លក្ខខណ្ឌប្រើប្រាស់ E-Library

អ្នកប្រើប្រាស់អនឡាញ

បណ្ណាល័យអេឡិចត្រូនិកបើកជូនគ្រប់គ្នា គ្រប់ពេលវេលា ដោយគ្មានកំណត់ចំនួនខ្ចី។

អំពីបទបញ្ជានេះ

ទំព័រនេះបង្ហាញបទបញ្ជាផ្ទាល់របស់បណ្ណាល័យ។ អត្ថបទដែលមានអត្ថន័យផ្លូវច្បាប់ ឬស្ថាប័ន មិនត្រូវបានសរសេរឡើងវិញទេ។

ព័ត៌មានបានពិនិត្យចុងក្រោយ 29 កក្កដា 2026កំណែបទបញ្ជា 1.0

មានសំណួរអំពីបទបញ្ជាណាមួយ?

តុផ្ដល់សេវាបណ្ណាល័យអាចពន្យល់ពីរបៀបអនុវត្តបទបញ្ជាចំពោះករណីរបស់អ្នក។

ទំព័រផ្សេងទៀតក្នុងផ្នែកនេះ។