
ការអនុវត្តវិធីបង្រៀន តាមទ្រឹស្តីប្អូម និងវិធីបង្រៀនតាមការ បញ្ញាបក
ដោយ ក្រសួងអប់រំ យុវជន និងកីឡា
សៀវភៅនេះនិយាយអំពីអ្វី?
ឯកសារនេះពន្យល់ពីការអនុវត្តវិធីបង្រៀនតាមកម្រិតនៃការសិក្សារបស់ Bloom (Bloom's Taxonomy) និងវិធីបង្រៀនដោយបញ្ជ្រាបការអប់រំសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (ESD) ក្នុងមុខវិជ្ជាគីមីវិទ្យា ដែលរៀបរៀងដោយក្រុមគ្រូឧទ្ទេសគីមីវិទ្យា (NIE+NGS) ដោយប្រើថវិកាគម្រោង USESDP។ ផ្នែកទីមួយនិយាយពីជីវប្រវត្តិរបស់លោក Benjamin Samuel Bloom ហេតុផលដែលគួរប្រើកម្រិតគិតរបស់គាត់ វិធីសាស្ត្រប្រើប្រាស់ក្នុងថ្នាក់ និងកម្រិតគិតទាំង៦ គឺ ចងចាំ យល់ដឹង អនុវត្ត វិភាគ វាយតម្លៃ និងបង្កើតថ្មី ដោយមានកិរិយាសព្ទ និងសំណួរគំរូសម្រាប់កម្រិតនីមួយៗ។ ផ្នែកបន្ទាប់បង្ហាញពីគោលគំនិត និងប្រវត្តិនៃ ESD ខ្លឹមសារស្តីពីប្រេងកាត និងឥន្ធនៈ និងកិច្ចតែងការបង្រៀនគំរូ ដូចជាមេរៀនអាស៊ីត-បាស សម្រាប់ថ្នាក់ទី១២។ គ្រូបង្រៀនគីមីវិទ្យា និងគរុនិស្សិតអាចយកកិច្ចតែងការទាំងនេះទៅកែសម្រួលតាមស្ថានភាពជាក់ស្តែងនៃថ្នាក់រៀន ដើម្បីជំរុញការគិតកម្រិតខ្ពស់របស់សិស្ស។ ឯកសារមាន ៨៨ ទំព័រ ហើយអាចទាញយកដោយឥតគិតថ្លៃ។
- ភាសា
- ខ្មែរ
- ចំនួនទំព័រ
- 88







