
ថ្នាក់ទី៦៖ គណិតវិទ្យា
ដោយ ក្រសួងអប់រំ យុវជន និងកីឡា
សៀវភៅនេះនិយាយអំពីអ្វី?
សៀវភៅនេះជាសៀវភៅសិក្សាគណិតវិទ្យាសម្រាប់សិស្សថ្នាក់ទី៦ ដែលគណៈកម្មការនិពន្ធបានរៀបចំស្របតាមកម្មវិធីសិក្សាថ្មី ដែលចេញផ្សាយដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។ សៀវភៅចែកចេញជា ២០ មេរៀន ដែលគ្របដណ្ដប់លើអំណាន សំណេរ ការប្រៀបធៀប និងការបង្គត់ចំនួនគត់ ចំនួនទសភាគ ប្រមាណវិធីលើប្រភាគ តួចែករួមធំបំផុត និងពហុគុណរួមតូចបំផុត ផលធៀប សមាមាត្រ ភាគរយ ល្បឿន បរិមាត្រ និងផ្ទៃក្រឡា។ មេរៀននីមួយៗចែកជា ៣ ផ្នែក គឺការផ្ដល់បញ្ញត្តិមេរៀន លំហាត់សម្រាប់ពង្រឹងចំណេះដឹង និងចំណោទសម្រាប់ពង្រឹងការអនុវត្ត ដោយមានរូបសញ្ញាសម្គាល់ផ្នែកនីមួយៗ។ សៀវភៅនេះបានឆ្លងកាត់ការសាកល្បងដោយគ្រូបង្រៀនបឋមសិក្សានៅតាមខេត្តមួយចំនួន ហើយក៏ជាឯកសារដែលគ្រូអាចប្រើក្នុងការរៀបចំការបង្រៀនផងដែរ។ សៀវភៅមានកម្រាស់ ១៤៥ ទំព័រ ហើយអាចអាន និងទាញយកដោយឥតគិតថ្លៃ។
- ភាសា
- ខ្មែរ
- ឆ្នាំបោះពុម្ព
- 2023
- ចំនួនទំព័រ
- 145







