វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

PTEC Library

Phnom Penh Teacher Education College

Opening PTEC Library…កំពុងបើកបណ្ណាល័យ…
រំលងទៅមាតិកាចម្បង
សិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ»
ត្រឡប់ទៅបញ្ជីអត្ថបទ

សិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ»

PPTEC Library·១៨ កញ្ញា ២០២៦·អានរយៈពេល 1 នាទី·22 ដង
១៨កញ្ញា២០២៦

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ» ដោយមានលោកបណ្ឌិត ឈិញ នីដា ជាវាគ្មិនកិត្តិយស។

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ» សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ដោយមាន លោកបណ្ឌិត ឈិញ នីដា បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងការសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវ។

គោលបំណងនៃសិក្ខាសាលា

សិក្ខាសាលានេះមានគោលបំណងផ្តល់ជូនបន្ថែមដល់និស្សិតនូវចំណេះដឹង និងបំណិន ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖

  1. បច្ចេកទេសគន្លឹះ ក្នុងការសរសេរអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រកបដោយគុណភាព
  2. នីតិវិធី និងដំណាក់កាលសំខាន់ៗ ក្នុងការដាក់ស្នើអត្ថបទដើម្បីបោះពុម្ពផ្សាយ
  3. ការលើកកម្ពស់គុណភាពស្រាវជ្រាវ និងការរៀបចំអត្ថបទស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងការបោះពុម្ពផ្សាយកម្រិតជាតិ និងអន្តរជាតិ

វ.គ.ភ. | ១៧ កញ្ញា ២០២៦

រូបភាព7
#ការស្រាវជ្រាវ#សិក្ខាសាលា#ការស្រាវជ្រាវ#ការបោះពុម្ពផ្សាយ#បរិញ្ញាបត្រជាន់ខ្ពស់#PTEC#PTEC
22 ដង
P
សរសេរដោយ
PTEC Library

បុគ្គលិករបស់បណ្ណាល័យ វ.គ.ភ — Phnom Penh Teacher Education College

មតិយោបល់

មិនទាន់មានមតិ

ក្លាយជាអ្នកទីមួយដែលចែករំលែកគំនិតរបស់អ្នក!