
អបអរសាទរ ខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ២០២៦
កម្មវិធីអបអរសាទរ «ទិវាគ្រូបង្រៀន» លើកទី២៩ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភនៃការកែទម្រង់អប់រំដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។
ក្រោមកិច្ចខិតខំប្រឹងប្រែង និងសាមគ្គីភាពយ៉ាងសកម្ម របស់គរុនិស្សិត សហការជាមួយយុវជន កាកបាទក្រហមកម្ពុជា និងសភាពសហព័ន្ធយុវជនកម្ពុជានៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរួមគ្នារៀបចំកម្មវិធីអបអរសាទរ «ទិវាគ្រូបង្រៀន» ប្រកបដោយបរិយាកាសរីករាយ និងអត្ថន័យជ្រាលជ្រៅបំផុត ដើម្បីជាការរំលឹកដឹងគុណដល់គ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូ វិទ្យាស្ថាន និងសាលាអនុវត្តន៍ទាំងពីរនៃវិទ្យាស្ថាន។
ប្រធានបទនៃឆ្នាំនេះ៖
«គ្រូបង្រៀនជាសសរស្ដម្ភនៃការកែទម្រង់អប់រំដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»
សកម្មភាពក្នុងអង្គពិធី
កម្មវិធីនេះមានការអញ្ជើញចូលរួមពីគណៈនាយក លោកគ្រូអ្នកគ្រូឧទ្ទេស លោកគ្រូអ្នកគ្រូនៃសាលាអនុវត្តន៍ និងគរុនិស្សិតជំនាន់ទី៤ ឆ្នាំទី៣ទាំងអស់។
នៅក្នុងឱកាសដ៏មហោឡារិកនេះ ក៏មានការសម្ដែងរបាំប្រពៃណីយ៉ាងផ្ចិតផ្ចង់ និងរស់រវើកពីសំណាក់គរុនិស្សិត ក្រោមការហ្វឹកហាត់ និងសម្របសម្រួលផ្ទាល់ពីគ្រូឧទ្ទេសដែលជាអ្នកដឹកនាំក្លឹបសិល្បៈនៃដេប៉ាតឺម៉ង់វិទ្យាសាស្ត្រសង្គម របស់វិទ្យាស្ថាន។ ការសម្ដែងនេះ មិនត្រឹមតែជាការបង្ហាញសមត្ថភាពសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែជាកម្រងផ្កា និងជាបេះដូងដើម្បីសម្តែងនូវកតញ្ញូកតវេទិតាធម៌ ជូនចំពោះលោកគ្រូ អ្នកគ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការផ្ទេរចំណេះដឹង និងបណ្តុះបណ្តាលធនធានមនុស្សជំនាន់ក្រោយ។
សូមគោរពជូនពរគណៈនាយក លោកគ្រូអ្នកគ្រូឧទ្ទេស លោកគ្រូអ្នកគ្រូ និងគរុនិស្សិតទាំងអស់ មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបេសកកម្មបណ្តុះបណ្តាល «ទំពាំងស្នងឫស្សី» សម្រាប់ប្រទេសជាតិ! 💐🙏
1
2
3
4
5
6
7
8
9
10បុគ្គលិករបស់បណ្ណាល័យ វ.គ.ភ — Phnom Penh Teacher Education College
មតិយោបល់
មិនទាន់មានមតិ
ក្លាយជាអ្នកទីមួយដែលចែករំលែកគំនិតរបស់អ្នក!


