
សិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ»
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ» ដោយមានលោកបណ្ឌិត ឈិញ នីដា ជាវាគ្មិនកិត្តិយស។
នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ» សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ដោយមាន លោកបណ្ឌិត ឈិញ នីដា បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងការសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវ។
គោលបំណងនៃសិក្ខាសាលា
សិក្ខាសាលានេះមានគោលបំណងផ្តល់ជូនបន្ថែមដល់និស្សិតនូវចំណេះដឹង និងបំណិន ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖
- បច្ចេកទេសគន្លឹះ ក្នុងការសរសេរអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រកបដោយគុណភាព
- នីតិវិធី និងដំណាក់កាលសំខាន់ៗ ក្នុងការដាក់ស្នើអត្ថបទដើម្បីបោះពុម្ពផ្សាយ
- ការលើកកម្ពស់គុណភាពស្រាវជ្រាវ និងការរៀបចំអត្ថបទស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងការបោះពុម្ពផ្សាយកម្រិតជាតិ និងអន្តរជាតិ
វ.គ.ភ. | ១៧ កញ្ញា ២០២៦







