វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

PTEC Library

Phnom Penh Teacher Education College

Opening PTEC Library…កំពុងបើកបណ្ណាល័យ…
Skip to main content
សិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ»
Back to Posts

សិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ»

PPTEC Library·September 18, 2026·1 min read·14 views
18Sep2026

វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ រៀបចំសិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ» ដោយមានលោកបណ្ឌិត ឈិញ នីដា ជាវាគ្មិនកិត្តិយស។

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី «ការសរសេរនិងការបោះពុម្ពអត្ថបទស្រាវជ្រាវ» សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ដោយមាន លោកបណ្ឌិត ឈិញ នីដា បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកចំណេះដឹង និងបទពិសោធទាក់ទងការសរសេរនិងបោះពុម្ពអត្ថបទស្រាវជ្រាវ។

គោលបំណងនៃសិក្ខាសាលា

សិក្ខាសាលានេះមានគោលបំណងផ្តល់ជូនបន្ថែមដល់និស្សិតនូវចំណេះដឹង និងបំណិន ដោយផ្តោតលើចំណុចសំខាន់ៗរួមមាន៖

  1. បច្ចេកទេសគន្លឹះ ក្នុងការសរសេរអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្ត្រប្រកបដោយគុណភាព
  2. នីតិវិធី និងដំណាក់កាលសំខាន់ៗ ក្នុងការដាក់ស្នើអត្ថបទដើម្បីបោះពុម្ពផ្សាយ
  3. ការលើកកម្ពស់គុណភាពស្រាវជ្រាវ និងការរៀបចំអត្ថបទស្រាវជ្រាវដើម្បីឆ្លើយតបទៅនឹងការបោះពុម្ពផ្សាយកម្រិតជាតិ និងអន្តរជាតិ

វ.គ.ភ. | ១៧ កញ្ញា ២០២៦

Photos7
#Research#សិក្ខាសាលា#ការស្រាវជ្រាវ#ការបោះពុម្ពផ្សាយ#បរិញ្ញាបត្រជាន់ខ្ពស់#PTEC#PTEC
14 views
P
Written by
PTEC Library

Staff at PTEC Library — Phnom Penh Teacher Education College

Comments

No comments yet

Be the first to share your thoughts!