
សិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់រវាងការស្រាវជ្រាវអប់រំ និងសហគមន៍»
វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់រវាងការស្រាវជ្រាវអប់រំ និងសហគមន៍» សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។
សិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់រវាងការស្រាវជ្រាវអប់រំ និងសហគមន៍»
នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (PTEC) បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សារភ្ជាប់រវាងការស្រាវជ្រាវអប់រំ និងសហគមន៍» សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឯកទេសការអប់រំបឋមសិក្សា ដែលមាន បណ្ឌិត Tony Capstick អ្នកជំនាញផ្នែកភាសាវិទ្យាអនុវត្ត និងការស្រាវជ្រាវអប់រំ នៃសាកលវិទ្យាល័យរីដឌីង (University of Reading) ចក្រភពអង់គ្លេស បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងការចែករំលែកចំណេះដឹង បទពិសោធ និងបច្ចេកទេសស្រាវជ្រាវថ្មីៗ។
គោលបំណងសំខាន់ៗនៃសិក្ខាសាលា
សិក្ខាសាលានេះមានគោលបំណងផ្ដល់ជូនបន្ថែមដល់និស្សិតនូវចំណេះដឹង បំណិន និងឥរិយាបថស្រាវជ្រាវ ដោយផ្ដោតលើចំណុចសំខាន់ៗរួមមាន៖
- ស្វែងយល់ពីគោលបំណង និងវិធីសាស្ត្រនៃការស្រាវជ្រាវក្នុងសហគមន៍
- ស្វែងយល់ពីតួនាទី និងការចូលរួមរបស់អ្នកស្រាវជ្រាវសហគមន៍
- ផ្សារភ្ជាប់គម្លាតរវាងគ្រឹះស្ថានសិក្សា និងសហគមន៍










