Cohort 2 · បឋមសិក្សា · 2022-2023 · បរិញ្ញាបត្រអប់រំ (១២+៤) · English
គរុនិស្សិត ១២+៤ ជំនាន់ទី២, ឡឹក ជំនោរ, សាំង មាសស្ងួន, សុខ សារ៉ាន, សុខ សារ៉ាន · សាស្ត្រាចារ្យណែនាំ: សិត សេង, សំ ច័ន្ទភិរុណ, ប៉េង ទិត្យសុទ្ធី, ដោក ជា
ការសិក្សាអំពី”ឥរិយាបថរបស់សិស្សពូកែគណិតវិទ្យាថ្នាក់ទី5នៃសាលាបឋមសិក្សា សន្ធរម៉ុក” មានគោលបំណង 2សំខាន់ៗគឺ 1)ឈ្វេងយល់អំពីឥរិយាបថសិក្សារៀនសូត្ររបស់សិស្ស ពូកែគណិតវិទ្យា 2)ឈ្វេងយល់អំពីវិធីសាស្ត្ររៀនសូត្រ របស់សិស្សពូកែ។ ការស្រាវជ្រាវនេះអនុវត្តតាម បែបបរិមាណវិស័យដោយធ្វើការស្ទង់មតិ Likert Scale លើសិស្សពូកែគណិតវិទ្យាថ្នាក់ទី5ចំនួន 46 នាក់ ក្នុងនោះស្រី 32នាក់។ ទិន្នន័យត្រូវបានប្រើប្រាស់កម្មវិធី SPSS ដើម្បីធ្វើការវិភាគ។ ការស្រាវជ្រាវ នេះបានបង្ហាញថា សិស្សពូកែទាំង46នាក់ចូលចិត្តរៀនគណិតវិទ្យាសិស្សពុំមានការធុញថប់អារម្មណ៍ ក្នុងអំឡុង ពេលដោះស្រាយលំហាត់ទេពួកគេព្យាយាមបន្តគិតរហូតដោះស្រាយនោះបាន។ សិស្សពូកែ មានទំនុកចិត្តខ្លាំងលើសមត្ថភាព របស់ពួកគេក្នុងការប្រលងលើមុខវិជ្ជាគណិតវិទ្យា។ សិស្សពូកែទាំង46 នាក់បានយល់ឃើញទៀតថា គណិតវិទ្យាមានសារៈប្រយោជន៍ណាស់ហើយចាំបាច់ត្រូវតែចេះគណិត វិទ្យា ដើម្បីតម្រូវការនៅក្នុងការរស់នៅប្រចាំថ្ងៃ និងការងារក្តីស្រម៉ៃរបស់ពួកគេ។ លើសពីនេះការ ស្រាវជ្រាវនេះក៍បានរកឃើញថា សិស្សពូកែលើមុខវិជ្ជាគណិតវិទ្យាមានវិធីសាស្ត្ររៀនសូត្រល្អៗមួយ ចំនួនដូចជា៖ ការខិតខំប្រឹងប្រែងរៀនសូត្រដោយខ្លួនឯង ស្តាប់គ្រូពន្យល់ ការបង្ហាត់បង្រៀនពីសំណាក់ ឪពុកម្តាយ ឬសាច់ញាតិនៅផ្ទះបន្ថែម និងមានអន្តរកម្មជាមួយមិត្តភក្តិច្រើន។ ការសិក្សាលើប្រធាន បទនេះ ជាការសិក្សា ស្រាវជ្រាវមួយដែលមានទំហំតូច ហើយមិនមានលក្ខណៈគ្រប់ជ្រុងជ្រោយដើម្បីធ្វើ សេចក្តីសន្និដ្ឋានទូទៅឡើយ។ អាស្រ័យ ហេតុនេះអ្នកសិក្សាស្រាវជ្រាវក្រោយៗ គួរតែយកចិត្តទុកដាក់ សិក្សាបន្ថែមលើឥរិយាបថសិស្សរៀនយឺត ពិសេសដំណោះ ស្រាយបន្ថែមទៀតដើម្បីបំពេញឱ្យការសិក្សា របស់សិស្សលើមុខវិជ្ជាគណិតវិទ្យានៅបឋមសិក្សាកាន់តែមានភាពប្រសើរឡើង។


