
គុណភាពនៃការបង្រៀននិងរៀនឆ្លើយតបការអប់រំក្នុងសតវត្សទី២១ របាយការណ៍ស្រាវជ្រាវប្រតិបត្តិជ្រើសរើស គរុនិស្សិត១២+៤ ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤-២០២៥
ដោយ Phnom Penh Teacher Education College
សៀវភៅនេះនិយាយអំពីអ្វី?
ឯកសារនេះគឺជាកម្រងរបាយការណ៍ស្រាវជ្រាវប្រតិបត្តិឆ្នើមទាំង ១០ របស់គរុនិស្សិតបរិញ្ញាបត្រអប់រំ (១២+៤) ជំនាន់ទី៣ នៃវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥។ ការស្រាវជ្រាវទាំងនេះផ្តោតលើការលើកកម្ពស់គុណភាពនៃការបង្រៀននិងរៀនក្នុងសតវត្សទី២១ តាមរយៈការអនុវត្តវិធីសាស្ត្របង្រៀនបែបសកម្មផ្សេងៗ ដូចជា Flipped Classroom, Problem-Based Learning (PBL), Cooperative Learning, K-W-L Strategy, Station Rotation Model, 7-Es Learning Model និងការប្រើប្រាស់ល្បែងសិក្សា Bingo ជាដើម។ មុខវិជ្ជាដែលត្រូវបានសិក្សារួមមាន គីមីវិទ្យា រូបវិទ្យា គណិតវិទ្យា ភាសាខ្មែរ និងវិទ្យាសាស្ត្រ ចាប់ពីថ្នាក់ទី៣ ដល់ថ្នាក់ទី៨។
- ភាសា
- English
- ឆ្នាំបោះពុម្ព
- 2025
- ចំនួនទំព័រ
- 138







